សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ឆន ឡាឌី ជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង ឯកឧត្ដមឧត្តមសេនីយ៍ឯក ឆន ឡាឌី ពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៕