ក្រសួងការពារជាតិ ច្រានចោលករណីជនខិលខូចប្រឌិតព័ត៌មានមិនពិត ដែលលើកឡើងថា ថៃ ត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ
ភ្នំពេញ៖ក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញបដិសេធចំពោះក្លែងក្លាយ ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិ បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋមេត្តារក្សាភាពស្ងៀមស្ងាត់ និងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ៕