ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតីហ៊ុនម៉ាណែតអបអរសាទរទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ឆ្នាំ២០២៥

67

ភ្នំពេញ៖សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ទិវាជាតិអាកាសចរណ៍ស៊ីវិលលើកទី១ ក្រោមប្រធានបទ «អាកាសចរណ៍ស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គមនិងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកប ដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា»។

សម្តេចបានលើកឡើងថា ប្រធាទបទនៃទិវានេះ ជាប្រធានបទដ៏សំខាន់មួយសម្រាប់បង្កើនការយល់ដឹងកាន់តែ ទូលំទូលាយក្នុងចំណោមពលរដ្ឋទូទាំងប្រទេស បណ្តាស្ថាប័នរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័នតុលាការ និង បណ្តាភាគីពាក់ព័ន្ធផ្សេងៗទៀត អំពីសារៈសំខាន់នៃវិស័យអាកាសចរណ៍ស៊ីវិល មិនគ្រាន់តែចូលរួមចំណែកក្នុងការ រក្សាបាន និងលើកកម្ពស់នូវសុវត្ថិភាព និងសន្តិសុខដល់បងប្អូនជនរួមជាតិ ក្នុងការធ្វើដំណើរតាមផ្លូវអាកាសប៉ុណ្ណោះទេ វិស័យអាកាសចរណ៍ស៊ីវិលថែមទាំងបានជួយលើកកម្ពស់វិស័យទេសចរណ៍ ដែលជាវិស័យគន្លឹះសំខាន់មួយនៃ សេដ្ឋកិច្ចជាតិ តាមរយៈការកែលម្អសេវាកម្មអាកាសចរណ៍ និងការសាងសង់អាកាសយានដ្ឋានទំនើបៗ បានធ្វើ ឱ្យមានការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន មកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ដោយជួយបង្កើន ចំណូលជាតិ បង្កើតការងារ និងឱកាសអាជីវកម្មថ្មីៗ។

គោលបំណងក្នុងការប្រារព្ធទិវាអាកាសចរណ៍ស៊ីវិលអន្តរជាតិ នៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺដើម្បីជួយបង្កើត និងពង្រឹងការយល់ដឹងនៅព្រះរាជាណាចក្រកម្ពុជា និងទូទាំងពិភពលោក អំពីសារៈសំខាន់នៃអាកាសចរណ៍ស៊ីវិល ក្នុងការចូលរួមជំរុញសេដ្ឋកិច្ច ទេសចរណ៍ សង្គម និងវប្បធម៌ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕

Screenshot
អត្ថបទដែលជាប់ទាក់ទង