ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្តីអនុទីននឹងប្រាប់ប្រធានាធិបតីត្រាំក្នុងកិច្ចសន្ទនាទូរសព្ទនាថ្ងៃពុធនេះថា «ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»

111

បាងកកក្នុងសន្និសីទសារព័ត៌មាននាថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា ស្របពេលដែលកិច្ចពិភាក្សាតាមច្រកការទូត គង់តែនឹងត្រូវបន្តឡើងវិញក៏ដោយ សម្រាប់ឥឡូវនេះគឺវាមិនទាន់ដល់ពេលទេ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃពុធ ទី១០ ខែធ្នួ ឆ្នាំ២០២៥។

លោក Nikorndej បានលើកឡើងថា ប្រទេសថៃចាត់ទុកស្ថានការណ៍បច្ចុប្បន្នថា បានដើរហួសបន្ទាត់ក្រហម ដោយសារតែ ការបាត់បង់ជីវិតនៃជនជាតិថៃ ហើយលោកបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាងទំនុកចិត្តរឹងមាំជាមុនសិន ទើបកិច្ចពិភាក្សាណាមួយ អាចកើតមានឡើងបាន។ បើតាមលោក Nikorndej រដ្ឋាភិបាលថៃទាមទារឱ្យមានការធានាថា បូរណភាពទឹកដីរបស់ថៃ នឹងមិនរងការគំរាមកំហែង ហើយប្រជាពលរដ្ឋថៃនៅតាមបណ្តោយព្រំដែន មានអារម្មណ៍ថាមានសុវត្ថិភាព។

លោក Nikorndej បានលើកឡើងដូចខាងលើ ឆ្លើយតបចំពោះសំណួរពាក់ព័ន្ធ លទ្ធភាពនៃកិច្ចប្រឹងប្រែងសម្រុះសម្រួលជម្លោះ ពីសំណាក់ភាគីទី៣។ ស្របពេលដែលម៉ាឡេស៉ី បានបង្ហាញបំណងចង់ឱ្យថៃនិងកម្ពុជាវិលត្រឡប់ទៅរកការចរចា ប្រទេសថៃបានបង្ហាញសញ្ញាថា ខ្លួននឹងមិនទទួលយកសំណើសម្រុះសម្រួលផ្លូវការតទៀតឡើយពីប្រទេសទី៣។

ដោយឡែក ពាក់ព័ន្ធសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបើកកិច្ចសន្ទនាទូរសព្ទនាថ្ងៃពុធនេះ ជាមួយ មេដឹកនាំនៃប្រទេសថៃនិងប្រទេសកម្ពុជា ដើម្បីព្យាយាមបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ ក្រោយការប្រយុទ្ធគ្នាផ្ទុះឡើងសាជាថ្មី លោក Nikorndej បាននិយាយថា ថៃមិនទាន់ទទួលបានការទាក់ទងផ្លូវណាមួយ ពីសំណាក់ ទីក្រុងវ៉ាស៉ីនតោននៅឡើយទេ។ 

ប៉ុន្តែលោក Nikorndej បានគូសបញ្ជាក់ថា ប្រសិនបើមានការទាក់ទងស្តីពីសំណើចង់ជួយសម្រុះសម្រួលជម្លោះក៏ដោយ នាយករដ្ឋមន្រ្តីថៃ ត្រូវបានរំពឹងនឹងឆ្លើយតបទៅវិញថា «ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ»

Screenshot
អត្ថបទដែលជាប់ទាក់ទង