ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជម្រើសជាតិកម្ពុជាបានវិលត្រឡប់ពីប្រទេសថៃមកដល់មាតុភូមិវិិញដោយសុខសុវត្ថិភាព

114

ភ្នំពេញក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា គិតត្រឹមម៉ោង៩៖៤៤នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូ បង្វឹក កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។

ដោយសារការព្រួយបារម្ភពីសុខសុវត្ថិភាពដល់អត្តពលិក កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឈុន បុរី និងទី ក្រុងបាងកក ព្រះរាជាណាចក្រថៃ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង