ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវបណ្ឌិតពេជចន្ទមុន្នីចុះសួរសុខទុក្ខយោធិននិងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានាក្នុងរាជធានីភ្នំពេញ

144

ភ្នំពេញលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ របស់កម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ និងបានលើកទឹកចិត្ត និងជូនពរដល់យោធិន និងបងប្អូនប្រជាពលរដ្ឋ ដែលមានរបួសឱ្យមានសុខភាពល្អមាំទាំ និងសូមឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរឡើងវិញ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រេីប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានលើកទឹកចិត្ត និងសូមជូនពរដល់យោធិន និងបងប្អូនប្រជាពលរដ្ឋ ដែលមានរបួសឱ្យមានសុខភាពល្អមាំទាំ និងសូមឱ្យខិតខំថែរក្សាសុខភាពឱ្យបានមាំមួន ខណៈថ្នាក់ដឹកនាំនៅតែគិតគូរ និងជំរុញដល់ក្រុមគ្រូពេទ្យបន្តមើលថែ រហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនវីរកងទ័ពនោះទេ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង