ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង អញ្ជើញទៅពិនិត្យមើលទីតាំង​ទទួល​អំណោយ​សប្បុរសធម៌​ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់​

124

ភ្នំពេញ៖នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានីនិងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី  បានអញ្ជើញទៅពិនិត្យមើលទីតាំង​ទទួល​អំណោយ​សប្បុរសធម៌​ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់​ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណៈភាពទឹកដីកម្ពុជា។

ខណៈឯកឧត្ដមអភិបាលចុះទៅពិនិត្យទីតាំងខាងលើម្ចាស់ទីតាំង​ទទួល​អំណោយ​សប្បុរសធម៌​ Eat More បឹងកក់​ បានស្នើ​សុំ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សុំកិច្ចសហការ​ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចបង្កើត​ទីបញ្ជាការស្រាល​ មួយនៅក្បែរទីតាំងនោះដើម្បីការពារសន្តិសុខ សុវត្ថិភាពជូននិងរៀបចំ​កន្លែង​ផ្ញើ​ម៉ូតូ​ជូន​អ្នក​ស្ម័គ្រចិត្តមកចូលរួម​រៀបចំវេចខ្ចប់​សម្ភារ​ ស្បៀង​អាហារ​ សម្រាប់​ដឹកជូន​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ​កម្ពុជា​ និង​បងប្អូន​ប្រជាពលរដ្ឋ​ជនភៀសសឹក​។

ឯកឧត្តមអភិបាលបានណែនាំឲ្យអាជ្ញាធរដែនដីពាក់ពន្ធ័ ត្រូវ ចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅបរិវេណទីតាំងទទួលអំណោយនិងជួយសម្រួល ដល់ទីតាំងចតយានយន្តរបស់សប្បុរសជនតាមរយះការបង្កើតទីបញ្ជាការស្រាលមួយកន្លែងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ជាមួយគ្នានេះឯកឧត្តមអភិបាលក៏បានទទួលជួយរថយន្តដឹកជញ្ជូនសំភារះបរិក្ខាដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ។ដោយប្រកាន់ខ្ជាប់ពាក្យស្លាក៖ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀងសំរាប់បងប្អូនភាសសឹក និងវីរៈកងទព័ក្នុងស្មារតីខ្មែរ ជួយខ្មែរតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់ជារៀងរាល់ថ្ងៃ ។

ឯកឧត្តមឃួង ស្រេង មានប្រសាសន៏លើកទឹកចិត្តដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនរួមចំណែកជួយ ឧបត្ថម្ភដល់វីរៈកងទ័ពនៅសមរភូមិជួរមុខការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភាសសឹក។

ទីតាំទទួលអំណោយសប្បុរសជនEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់​មានរោងដាក់ជាស្តង់ប្រកកៅស៊ូជាច្រើនរៀបទៅតាមផ្នែកនិមួយៗចាំទទួលអំណោយពីសប្បុរសជនដែលបាននាំយកអំណោយជាស្បៀងអាហារ, គ្រឿងឧបភោគ.បរិភោគ,បន្លែ ផ្លែឈើ អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យនិងសំភារៈប្រើ ប្រាស់ជាជាច្រើនមុខទៀត។ក្រុមយុវជនស្មគ្រ័ចិត្តជាច្រើនក្រុមបានចូលរួមវេចខ្ចប់សំភារៈដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវិរៈកងទ័ពជួរមុខ និងបងប្អូនជនភាសសឹកមកកាន់ទីតាំងមានសុវត្ថិភាព។

គិតពីពេលដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្មគ្រ័ ចិត្តប្រមូលបានទាំងថវិកានឹងសំភារៈផ្សេងៗជិត៣ពាន់តោនមានចំនួន១៧៧កុងថេនណ័របានដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង