សមរភូមិមុខតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់
ព្រំដែន៖នៅថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខតាមបន្ទាត់ព្រំដែនកម្ពុជា-សៀម គឺមានភាពស្ងប់ស្ងាត់ ប៉ុន្ដែយប់មិញសមរភូមិខ្លះ ទាហានឈ្លានពានរបស់សៀមបានបន្ដបាញ់ផ្លោង និងហោះដ្រូនស៉ើបការណ៍តាមបណ្ដាទីតាំងជួរមុខរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជា។
សមរភូមិពោធិ៍សាត់ ចាប់ម៉ោង០១៖១០នាទីយប់ រហូតដល់ម៉ោង០៦៖៤៤នាទី ទាហានសៀមប្រើប្រាស់ដ្រូនហោះក្ដាប់សភាពការណ៍តាមបណ្ដាទីតាំងជួរមុខ និងប្រើប្រាស់កាំភ្លើងធំបាញ់ដាក់ទីតាំងអូរភ្លុកដំរី។
សមរភូមិឧត្តរមានជ័យ នៅវេលាម៉ោង៥ទាបភ្លឺ ទាហានសៀមបានបាញ់ផ្លោងចូលតាមាន់ និងជប់គគីរ តែម៉ោងជាង៦ស្ងាត់ហើយ។
សមរភូមិបន្ទាយមានជ័យ តាំងពីយប់មកទល់ពេលនេះ គឺមានភាពស្ងប់ស្ងាត់។
សមរភូមិព្រះវិហារ គិតត្រឹមព្រឹកនេះក៏មានភាពស្ងប់ស្ងាត់ដូចគ្នាផងដែរ ប៉ុន្ដែនៅតំបន់អានសេះ ទាហានបន្ដបាញ់ផ្លោងមួយៗ។
បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕
