នៅវេលាម៉ោង២៖៤០នាទីថ្ងៃនេះយន្ដហោះ F16 របស់សៀមទម្លាក់គ្រាប់បែក៤គ្រាប់ចូលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ
ព្រំដែន៖នៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ យន្ដហោះចម្បាំង F16 របស់ទាហានសៀម បានបន្ដទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ហើយក្រោយ១០នាទីទម្លាក់២គ្រាប់ចូលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយព្រឹកមិញទម្លាក់២គ្រាប់ដូចគ្នា ចូលក្រុងប៉ោយប៉ែត។
គិតត្រឹមម៉ោង ២និង៤០នាទី សមរភូមិបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀម បាននិងកំពុងបន្ដបាញ់ផ្លោងគ្រាប់កាំភ្លើងធំចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយអមជាមួយយន្ដហោះចម្បាំង F16។
កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម។
នៅវេលាម៉ោង២៖៤០នាទី យន្ដហោះ F16 របស់សៀម ទម្លាក់គ្រាប់បែក២គ្រាប់បន្ថែមទៀត ចូលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សរុប៤គ្រាប់៕
