ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន,ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ  អាជីវករ ព្រមទាំងព្រះសង្ឃបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ឱ្យរដ្ឋបាលរាជធានី

114

ភ្នំពេញ៖សប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ  អាជីវករ ព្រមទាំងព្រះសង្ឃផងដែរនោះ បានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា នៅតាមបណ្ដាខេត្តតាមព្រំដែន ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជា ដោយប្រើF16ទំលាក់គ្រាប់និងផ្លោងចូលភូមិដ្ឋានប្រជាពលរដ្ឋស្លូតត្រង់ជារៀងរាល់ថ្ងៃ។

   ពិធីប្រគល់និងទទួលនៅថ្ងៃទី១៨ធ្នូ២០៥នេះ បានធ្វើឡើង ក្រោមវត្តមាន ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយឯកឧត្ដមនិងលោកជំទាវ អភិបាលរងជាច្រើនរូបទៀតបន្តទទួលនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

  ពាក់ព័ន្ធនិងការទទួលអំណោយសប្បុរសធម៌នេះឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ និងអរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ព្រះសង្ឃ ព្រមទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ ដែលបានចូលរួម ចែករំលែក ក្នុងការបរិចាកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀសខ្លួនចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង