ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដ្រូនថៃខ្នាតធំមួយគ្រឿងតម្លៃ១៩លានដុល្លារធ្លាក់នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ជាដ្រូនរបស់យោធាខ្នាតធំ«ថៃមានតែ ៣ គ្រឿងគត់»ឥឡូវធ្លាក់១ហើយ

119

ភ្នំពេញ៖យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់កាលពីម៉ោង៨យប់នេះ នៅក្រុងប៉ោយប៉ែត គឺជា Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដែលចែកទៅក្នុងមួយគ្រឿង ១៩លានដុល្លារអាមេរិក ។

-ការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ចំណាយ ២៧លានដុល្លារអាមេរិកសម្រាប់ ៣ គ្រឿងនេះពីប្រទេសអុីស្រាអែល។

-បំពាក់បច្ចេកវិទ្យាជាង ៣០លានដុល្លារអាមេរិកពីប្រទេសមុិចសិច ។

-សំបកតួរចំណាយលោហៈធាតុតម្លៃ ៤លានដុល្លារអាមេរិកក្នុងមួយគ្រឿង ។

ដូច្នេះសរុបមក ក្នុងមួយគ្រឿងតម្លៃ ១៩លានដុល្លារអាមេរិក និង ធ្លាក់១នៅប៉ោយប៉ែត ដែលនាំឱ្យថៃនៅសល់តែ ២ ទេ ។DAP News

Screenshot
អត្ថបទដែលជាប់ទាក់ទង