ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាថៃឈ្លានពានប្រើប្រាស់យន្ត F-16 ទម្លាក់គ្រាប់បែក ២គ្រាប់ ចូលឃុំផ្គាំ ស្រុកស្វាយចេក ,បាញ់ផ្លោងចូលជាយក្រុងប៉ោយប៉ែត, ចូលភ្នំខ្មោច ជាំតែ បុស្បូវ ផ្ទះក្រហម និងមុខប្រាសាទព្រះវិហារ

90

ព្រំដែនម៉ោងជិត ៣រសៀលថ្ងៃនេះ ទាហានឈ្លានពានថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភ្នំខ្មោច ជាំតែ បុស្បូវ ផ្ទះក្រហម និងមុខប្រាសាទព្រះវិហារដើម្បីបំពេញមហិច្ឆតាឈ្លានពានទឹកដីរបស់កម្ពុជា។

ម៉ោងជិត ២រសៀលថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបាញ់ផ្លោងចូលជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ខណៈគ្រាប់ខ្លះ បានធ្លាក់នៅជិតផ្លូវ៥៨ និងគ្រាប់ខ្លះទៀតធ្លាក់ហួសផ្លូវ៥៨។

សម្រាប់ទីតាំងគ្រាប់ផ្លោង ដែលទាហានថៃឈ្លានពានផ្លោងធ្លាក់ចូលទឹកដីកម្ពុជា មិនមែនស្ថិតនៅទីប្រជុំជនក្រុងប៉ោយប៉ែតនោះទេ។

ក្រសួងការពារជាតិ៖ ម៉ោង ១៣:០១នាទីថ្ងៃទី២១ ធ្នូ យោធាថៃ ប្រើប្រាស់យន្ត F-16 ទម្លាក់គ្រាប់បែក២គ្រាប់ ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រសួងការពារជាតិបញ្ជាក់ជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥៖

– ម៉ោង ១៣:០១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចូលភូមិសាស្ត្រឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង