ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន៣គ្រាប់ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រក្រុងប៉ោយប៉ែត,បាញ់ កាំភ្លើងធំចូលនៅច្រកច១ ថ្មដាពោធិសាត់

97

បន្ទាយមានជ័យ_ពោធិសាតិ៖ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ម៉ោង ១១៖៣២នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន ៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

ម៉ោង១២៖១២នាទីថ្ងៃត្រង់២២ធ្នូនេះ យោធាថៃឈ្លានពានចាប់ផ្តើមកាំភ្លើងធំចូលនៅច្រកច១ ថ្មដា ស្រុកវាលរែងខេត្តពោធិ៍សាត់៕

នៅវេលាម៉ោង១២៖១២នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានចាប់ផ្តើមកាំភ្លើងធំចូលនៅច្រកច១ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

Screenshot
អត្ថបទដែលជាប់ទាក់ទង