ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន ជាង២៣៥និងប្រជាពលរដ្ឋនៅរាជធានីជាច្រើនបានបន្តនាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ

99

ភ្នំពេញ៖ការរៀបចំទទួលអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដែលរៀបចំដោយរដ្ឋបាល រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ធ្នូ២០២៥នេះ មានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋនិងក្រុមហ៊ុនឯកជន ចំនួនជាង២៣៥និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផងបានបរិចាក ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានភៀសសឹកមកកាន់មណ្ឌលសុវត្ថិភាពនានា។

  ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌នា

ថ្ងៃទី២២ធ្នូ២០២៥នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្ដមហួត ហៃ ឯកឧត្ដម ហ៊ុន សុរិទ្ធីនិងឯកឧត្ដម ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

  អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌឬស្សីកែវ,រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក,និងសប្បុរជន ក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ នៅថ្ងៃទី២២ធ្នូនេះមានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋនិងក្រុមហ៊ុនឯកជន ចំនួន២៣៥និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផងបាននាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ជូនមករដ្ឋបាល រាជធានីភ្នំពេញ។

   ក្នុងនាមឯកឧត្ដម ឃួង ស្រេង ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ហ៊ុន សុរិទ្ធី និងឯកឧត្ដមពេញ ធារម្យ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌនិងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង