ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ធ្វើឡើងនៅថ្ងៃទី២៤ខែធ្នូដើម្បីជជែកអំពីការអនុវត្តនិងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់

100

ម៉ាឡេស៉ី៖បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ សេចក្តីថ្លែងការណ៍ប្រធានអាស៊ាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេស នេះ ត្រូវបានប្រកាស។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ចំពោះ កិច្ចពិភាក្សាស្តីពីការបន្តបទឈប់បាញ់ឡើងវិញ និងការបញ្ឈប់អរិភាពនានារបស់កម្ពុជា-ថៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍ អះអាងថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នេះ ដើម្បីជជែកអំពីការអនុវត្ត និងការពិនិត្យផ្ទៀងផ្ទាត់បទឈប់បាញ់។ 

តាមរយៈសេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងក្តីសង្ឃឹមថា នឹងមានការបន្ធូរបន្ថយអរិភាព ក្នុងពេលឆាប់ៗតាមតែអាចទៅរួច។

សូមជម្រាបថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើងវិញ បន្ទាប់ពីភាគីថៃបានលើកទ័ពឈ្លានពានកម្ពុជាជាលើកទី២ តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕

Screenshot
អត្ថបទដែលជាប់ទាក់ទង