ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ោងជិត២រសៀលយោធាថៃបន្ដបាញ់ផ្លោងចូលម្ដុំស្ទឹងបត់ក្រុងប៉ោយប៉ែត, ភូមិជោគជ័យ, ភូមិព្រៃចាន់និងបឹងត្រកួនខណៈកម្ពុជាក៏ឆ្លើយតបទៅវិញដើម្បីការពារដែនអធិបតេយ្យ

85

ព្រំដែន៖នៅវេលាម៉ោងជិត២រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានសៀមបានបន្ដបាញ់ផ្លោងចូលម្ដុំស្ទឹងបត់ ក្រុងប៉ោយប៉ែត, ភូមិជោគជ័យ, ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ដោយមិនដកដៃឡើយ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លាន និងទន្ទ្រានទឹកដីកម្ពុជា។

កងកម្លាំងរបស់កម្ពុជា ក៏បានឆ្លើយតបទៅវិញផងដែរ ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យប្រឆាំងសត្រូវឈ្លានពាន ដោយជះ BM ត្រឡប់ទៅវិញ។ 

ជាមួយគ្នានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីតំបន់ផ្សារកណ្ដាល ដល់រង្វង់មូលផ្លូវលេខ៥៨, កូនដំរី ត្រូវបានហាមឃាត់ការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ព្រោះប្រឈមជាមួយគ្រោះថ្នាក់ខ្លាំងដោយសារការបាញ់ផ្លោងរបស់ទាហានសៀម៕

អត្ថបទដែលជាប់ទាក់ទង