ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 ក្នុងនាមជាប្រទេសមួយដែលផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព កម្ពុជាបានធ្វើ គ្រប់បែបយ៉ាងអស់ពីលទ្ធភាព ដើម្បីឱ្យមានការអនុវត្តពេញលេញ និងការថែរក្សានូវបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ 

94

ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីអំពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមការឯកភាព របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ក៏បានចូលរួមធ្វើសេចក្តីរាយការណ៍ស្របតាមអាណត្តិរបស់ខ្លួនផងដែរ។

២. ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងការសោកស្តាយដែលស្ថិរភាពដ៏ ផុយស្រួយត្រូវបានបំផ្លាញដោយសារផ្ទុះការប្រយុទ្ធគ្នាឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន ជម្រាបជូនអង្គប្រជុំថា ក្នុងនាមជាប្រទេសមួយដែលផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព កម្ពុជាបានធ្វើ គ្រប់បែបយ៉ាងអស់ពីលទ្ធភាព ដើម្បីឱ្យមានការអនុវត្តពេញលេញ និងការថែរក្សានូវបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះបទឈប់បាញ់ ព្រមទាំងវិធាននានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្ត ដូច មានចែងក្នុងសេចក្តីថ្លែងការណ៍រួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តការប្តេជ្ញាចិត្តឡើងវិញ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះឱ្យបានពេញលេញ ដោយស្មោះត្រង់ និងដោយសុទ្ធចិត្ត។

៣. ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ជាថ្មីឡើងវិញថា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដចំពោះបទ ឈប់បាញ់ដែលបានឯកភាពគ្នា កម្ពុជាបានអត់ធ្មត់ចៀសវាងមិនធ្វើការឆ្លើយតបអស់រយៈពេលជាង ២៤ ម៉ោង ក្រោយពីបានរងនូវការវាយប្រហារ នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីការខកចិត្តចំពោះបរាជ័យ មិនអាចសម្រេចបាននូវបទឈប់បាញ់តាម ឯកឧត្តមនាយករដ្ឋមន្ត្រី ដាតូ សិរិ អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី៩ ទី១១ និងទី១៣ និងដោយឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទទួលយកដោយមិនស្ទាក់ស្ទើរ ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានអំពាវការស្នើឡើងក ខែធ្នូ ឆ្នាំ២០២៥ ដែលកម្មជាបាន នាស់ឱ្យប្រទេស។

អត្ថបទដែលជាប់ទាក់ទង