ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតត្រឹមម៉ោង៤៖៥០នាទីល្ងាចសមរភូមិតាថាវប្រាសាទព្រះវិហារវាលឥន្ទ្រីយ៍ភ្នំទ្រព្យបង្គោល៨ យោធាថែបន្ដបាញ់ផ្លោងយ៉ាងសន្ធប់, កងកម្លាំងកម្ពុជាឆ្លើយតបជាមួយការបាញ់ស្រោច MB21

286

ព្រំដែន៖គិតត្រឹមម៉ោង ៤៖៥០នាទីល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិតាថាវ ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ បង្គោល៨ ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងយ៉ាងសន្ធប់ចូលដីកម្ពុជា ដើម្បីបន្ដមហិច្ឆតាឈ្លានពានរបស់ពួកគេ។

កងកម្លាំងកម្ពុជា បាញ់ឆ្លើយតបដើម្បីការពារដែនអធិបតេយ្យ ប្រឆាំងការឈ្លានពានរបស់ទាហានសៀមដោយស្រោចកាំភ្លើង BM21។

តាំងពីព្រឹកព្រលឹមដល់ម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំសរុបជិត៦០គ្រាប់ ចូលស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្ហាញកាន់តែច្បាស់អំពីមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ។

នៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃឈ្លានពាននៅតែបន្ដបាញ់ផ្លោងកាំភ្លើងធំសន្ធប់យ៉ាងខ្លាំង នៅសមរភូមិបឹងត្រកួន, ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីតែមហិច្ឆតាស្រែកឃ្លានទន្ទ្រានចង់បានទឹកដីកម្ពុជា៕

Screenshot
អត្ថបទដែលជាប់ទាក់ទង