ម៉ោង១០ព្រឹកនេះ យោធាថៃឈ្លានពានប្រើយន្ដហោះ F16 ទម្លាក់គ្រាប់៦គ្រាប់ នៅក្បែរភ្នំសំពៅ ខេត្តបាត់ដំបង, បាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច, កម្លាំងកម្ពុជាបាញ់ស្រោច BM21 ប្រឆាំងការឈ្លានពាន
ព្រំដែន៖នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃឈ្លានពានបានប្រើប្រាស់យន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់ចំនួន៦គ្រាប់ នៅក្បែរភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ប្រជាពលរដ្ឋ និងកូនសិស្សរត់ប្រសាច ក្រោយពួកឈ្លានពានប្រើ F16 ទម្លាក់នៅក្បែរភ្នំសំពៅ ។យោធាថៃឈ្លានពានបន្ដបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច, កម្លាំងកម្ពុជាបាញ់ស្រោចBM21 ប្រឆាំងការឈ្លានពានរបស់សៀម។គិតត្រឹមម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃឈ្លានពានបានបន្ដសកម្មភាពបាញ់សង្គ្រប់ខ្លាំងនៅមុខប្រាសាទព្រះវិហារ និងភ្នំខ្មោច ដើម្បីឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
កម្លាំងកម្ពុជា បានប្រើប្រាស់ BM21 ដោយបាញ់ស្រោចទៅកាន់មូលដ្ឋានទ័ពរបស់ថៃនិងកម្លាំងថ្មើរជើងរបស់ថៃដើម្បីប្រឆាំងទប់ទល់ និងការពារបូរណភាពទឹកដីពីការឈ្លានពាន៕
