ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសថៃបំពានលក្ខខណ្ឌប្រើប្រាស់យន្តហោះ T-50TH ដែលមានចែងក្នុងកិច្ចព្រមព្រៀង ទិញ លក់ ជាមួយប្រទេសកូរ៉េខាងត្បូង

87

ភ្នំពេញ៖តាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃពុធទី២៤ខែធ្នូឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា នៅខេត្តបាត់ដំបង។

យន្តហោះ T-50TH (រូបថត៖ កងទ័ពអាកាសថៃ)

មិនត្រឹមប៉ុណ្ណឹង យោធាថៃក៏ប្រើប្រាស់យន្តហោះនេះ  ទម្លាក់គ្រាប់ចំនួន ៤គ្រាប់ចូលភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាបផងដែរ ដែលនេះជាការឈ្លានពានកម្ពុជា យ៉ាងច្បាស់ក្រឡែត មិនអាចប្រកែកបាន។

ជាការពិត ការដែលថៃ ប្រើយន្តហោះផលិតនៅកូរ៉េខាងត្បូងប្រភេទនេះមកឈ្លានពានកម្ពុជា គឺជាការបំពានលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទិញ-លក់ រវាងថៃនិងកូរ៉េខាងត្បូង។

តើលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ?

តាមការផ្សាយរបស់ Flight Global, ទោះផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។

ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។

បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។

ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។

ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។

យន្តហោះ T-50TH (រូបថត៖ កងទ័ពអាកាសថៃ)

របៀបនៃការ «កាត់ផ្ដាច់»ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។

បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ Software មិនព្រមឲ្យ Update និងបើកសោរសុវត្ថិភាពនោះ យន្តហោះអាចហោះបានតែល្អមើលប៉ុណ្ណោះ តែមិនអាចប្រើអាវុធទំនើបឬរ៉ាដាបានឡើយ។

លើសពីនេះ ក្រុមហ៊ុន KAI តែងតែមានអ្នកជំនាញប្រចាំការនៅថៃ។ បើមានបញ្ហា គេនឹងដកអ្នកជំនាញទាំងនោះចេញភ្លាមៗ៕

Screenshot
អត្ថបទដែលជាប់ទាក់ទង