ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជន,ក្រុមហ៊ុនឯកជន ,ស្ថាប័នរដ្ឋនៅតែបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរកងទ័ពជួរមុខនិងជនភៀសសឹក

93

ភ្នំពេញ៖សប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋនៅតែបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរកងទ័ពជួរមុខនិងពលរដ្ឋដែលជាជនភៀសសឹក ខណៈក្រុមទាហានថៃបាននឹងកំពុងបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនអស់រយៈពេលជិត២០ថ្ងៃហើយ។

  ឯកឧត្ដម ហួត ហៃ និងឯកឧត្ដម ឆាយ វីរះ អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ធ្នូ២០២៥នេះ បានអញ្ជើញទទួលអំណោយដោយផ្ទាល់ពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ហើយសប្បុរសជនដែលនាំយកអំណោយមកប្រគល់ជូនរួមមាន៖ រដ្ឋបាលខណ្ឌច្បារអំពៅ, រដ្ឋបាលខណ្ឌពោធិសែនជ័យ,រដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌ៧មករា,គណកម្មការឡ្រប់គ្រងផ្សារចាស់, ,គណកម្មការគ្រប់គ្រងផ្សារបឹងកេងកង,ក្រុមហ៊ុនBaby Careនិងសប្បុរសជននានា។

  ក្នុងឱកាសនោះ ឯកឧត្ដមហួត ហៃ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សប្បុរសជន ក្រុមហ៊ុនឯកជនទាំងអស់ ព្រមទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋនិងអាជ្ញាខណ្ឌនានា មន្ទីរ អង្គភាព អាជីវករលក់ដូរ ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀសខ្លួនចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

  សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជននានាតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង