ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាថៃប្រើយន្ដហោះចម្បាំង F16 ទម្លាប់គ្រាប់បែកជិត៦០គ្រាប់នៅភូមិជោគជ័យនិងព្រៃចាន់សមរភូមិព្រះវិហារ, ឧត្តរមានជ័យនិងបន្ទាយមានជ័យបន្ដបាញ់ផ្លោងចូលកម្ពុជាតែថ្មដាស្ងប់ស្ងាត់

101

ព្រំដែន៖គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានរបស់សៀមនៅតែបន្ដបាញ់ផ្លោងចូលថៃទឹកដីកម្ពុជាដដែល ខណៈនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងាប់ស្ងាត់។

សមរភូមិខេត្តព្រះវិហារ រួមមានប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ និងប្រាំមករា ទាហានថៃឈ្លានពាននៅតែបន្ដបាញ់ផ្លោងដដែល តែភ្នំខ្មោចនៅក្បែរនោះស្ងប់ស្ងាត់។
សមរភូមិខេត្តឧត្តរមានជ័យ រួមមាន ប្រាសាទតាមាន់ ជប់គគីរ ថ្មដូន ទាហានឈ្លានពានសៀមនៅតែបន្ដបាញ់ផ្លោងចូល។
សមរភូមិខេត្តបន្ទាយមានជ័យ រួមមាន ភូមិជោគជ័យ និងភូមិព្រៃចាន់ ទាហានថៃបន្ដបាញ់ផ្លោងខ្លាំង និងប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់មិនដាច់តាំងពីព្រឹក។ សម្រាប់បឹងត្រកួន បន្ដផ្លោងចូលមួយៗ។
សមរភូមិថ្មដា ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់តាំងពីព្រឹក។ពេញមួយព្រឹកនេះ ទាហានឈ្លានពានសៀមប្រើ ខេត្តបន្ទាយមានជ័យ។

ពេញមួយព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់សុទ្ធតែយន្ដហោះចម្បាំង F16 ទម្លាប់គ្រាប់បែកជិត៦០គ្រាប់ ចូលក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង