ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាំងពីព្រឹកមកទល់ម៉ោងជិត៥ល្ងាចទាហានថៃឈ្លានពានបាញ់ផ្លោងជិត៥០គ្រាប់ចូលក្នុងភូមិសាស្ដ្រស្រុកសំពៅលូនខេត្តបាត់ដំបង, បាញ់កាំភ្លើងផ្លោងចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ

84

ព្រំដែន៖តាំងពីព្រឹក មកទល់ម៉ោងជិត៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានប្រើប្រាស់កាំភ្លើងផ្លោងធន់ធ្ងន់ បាញ់ផ្លោងចំនួន ៤៦គ្រាប់ ចូលក្នុងភូមិសាស្ដ្រស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីទន្ទ្រានឈ្លានពានដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ។

នៅវេលាម៉ោង ០៩:៣០នាទី យោធាថៃ បានប្លោងគ្រាប់ ១០៥មម ចំនួន ២០គ្រាប់ (ស្អុយ ២គ្រាប់) ចូលក្នុងចំណុចភូមិកូនភ្នំខាងជើង និងភូមិតាស្ដា ក្នុងឃុំតាស្ដា ស្រុកសំពៅលូន និងស្ងប់ស្ងាត់ទៅវិញ ម៉ោង ១០:៣៥នាទី។

នៅវេលាម៉ោង ១៣:៥៣នាទី យោធាថៃ បានប្លោងគ្រាប់១០៥មម ចំនួន ២៦គ្រាប់ ចូលក្នុងចំណុចភូមិតាស្ដា ក្នុងឃុំតាស្ដា ស្រុកសំពៅលូន និងស្ងប់ស្ងាត់ទៅវិញ ម៉ោង ១៥:១១នាទី។

នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃឈ្លានពានបានបាញ់កាំភ្លើងផ្លោងចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន២គ្រាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង