ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួងស្រេង៖រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្ដទុកដាក់ខ្ពស់ទាំងជីវភាពនិងសុខភាពដល់ជនភៀសសឹករួមទាំងគ្រួសារវីរកងទ័ពជួរមុខ

84

ភ្នំពេញឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ក្រោមការចង្អុលបង្ហាញពីសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការងារយ៉ាងសស្រាក់សស្រាក់ និងយកចិត្ដទុកដាក់ខ្ពស់ណាស់ ទាំងលើជីវភាពនៃការរស់នៅ និងសុខភាពរបស់បងប្អូនជនភៀសសឹកយើងទាំងអស់ ដែលបានមកស្នាក់នៅតាមសង្កាត់ទាំង ១០៥ និងខណ្ឌទាំង១៤ ដោយមិនរំលងឡើយ ដើម្បីចូលរួមចរំលែកការលំបាករបស់បងប្អូនយើងជនភៀសសឹក រួមទាំងគ្រួសារវីរកងទ័ពយើងផងដែរ។

ឯកឧត្ដមឃួង ស្រេង ថ្លែងក្នុងពិធីសំណេះសំ

ណាល និងចែកអំណោយដល់គ្រួសារវីរកងទ័ព ចំនួន ១២២៤គ្រួសារ នៅកោះពេជ្រ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ។ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងទៀតថា «ក្នុងនា មអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបានអនុវត្ដន៍យ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ដែលមិនទុកនរណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ»។ ជាពិសេសបងប្អូនជនភៀសសឹក និងគ្រួសារវីរកងទ័ពយើងនៅពេលនេះ។

ឯកឧត្ដមបញ្ជាក់ថា៖ក្រោមការយកចិត្ដទុកដាក់ និងសេចក្ដីអាណិតស្រលាញ់ ពិសេសការបង្ហាញពីការដឹកគុណដល់វីរកងទ័ពយើង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រយៈពេល២ថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២៥ គឺបានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពផងដែរ សរុបជាង៣ពាន់គ្រួសារ ដែលប្រព្រឹត្ដទៅកោះពេជ្រ ដោយកាលថ្ងៃម្សិលមិញជួបសំណេះសំណាលដោយផ្ទាល់ប្រជាជនភៀសសឹកចំនួន ១៧៨៩គ្រួសារ (ជាង៥ពាន់នាក់) និងថ្ងៃនេះជាមួយគ្រួសារវីរកងទ័ព ចំនួន ១២២៤ គ្រួសារ ។ 

ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ យើងបម្រើដល់សុខទុក្ខបងប្អូនជនភៀសសឹក ពិសេសគ្រួសារវីរកងទ័ពឱ្យស័ក្កសមនឹងការលះបង់របស់វីរកងទ័ពយើង។ «យើងខ្ញុំក្នុងនាមរដ្ឋបាលរាជធានីភំ្នពេញ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និយាយជារួម ហើយនិយាយដោយឡែក ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញពិតជាមានការដឹងគុណយ៉ាងធំធេងនូវការពលី លះបង់របស់វីរកងទ័ពយើងជាប់ក្នុងក្រអៅបេះដូងរបស់យើងជារៀងរហូត» ។

ឯកឧត្ដមអភិបាលក៏បានផ្ដាំផ្ញើរដល់វីរកងទ័ព និងកងនគរបាលទាំងអស់ថា បងប្អូនយើងនៅសមរភូមិក្រោយ ត្រូវបានអាជ្ញាធរដែនដីយកចិត្ដទុកដាក់ និងគិតគូរជាប់ជាប្រចាំផ្ដល់ទាំងស្បៀងឧបភោគបរិភោគ និងកម្លាំងចិត្ដជូនវីរកងទ័ព ហើយកូនចៅ និងគ្រួសារគាត់នៅខាងក្រោយនេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ គឺបានយកចិត្ដទុកដាក់ជាប់ជានិច្ច សូមកុំមានក្ដីបារម្ដអ្វីនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង