ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តនាំយកអំណោយសប្បុរសជនទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹក នៅទិសខេត្តព្រះវិហារ 

102

ព្រះវិហារ៖ អំណោយមនុស្សធម៌របស់សប្បុរសជនចំនួន២រថយន្តមានភេសជ្ជៈចំនួន១៥៦០កេសនិងទឹកសុទ្ធចំនួន៧០០កេសត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះវិហារ ។ ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា នាព្រឹកថ្ងៃទី២៨ឆ្នាំ២០២៥នេះ។

អំណោយទាំងនេះបានមកពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅកាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។

ក្នុងកាសនោះដែរ ឯកឧត្តមហ៊ុន​ សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនវីរកងទ័ពជួរមុខទាំងអស់ បានជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ទៀយថា “ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិកា ទឹកចិត្ត ស្មារតីនៅជាប់ជាមួយបងប្អូនវីរកងទ័ពជួរមុខយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។ ជាក់ស្តែងកម្លាំងមហាសាមគ្គីនៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានីចេញសេចក្តីអំពាវនាវរួចមក។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់”។ 

នាឱកាសនោះ លោកយ៉េង សារ៉េន ស្នងការរងនគរបាលខេត្តព្រះវិហារបានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់សមរភូមិជួរមុខ ក៏ជារដ្ឋបាលខេត្តព្រះវិហារគ្រប់កាលៈទេសៈ។

សូមរំលឹកថា គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី២៨ខែធ្នូនេះ កម្ពុជារងផលប៉ះពាល់ទាំងតំបន់ស៊ីវិល ពលរដ្ឋស៊ីវិល ស្លាប់ របួស និងខូចខាតសំណង់អគារហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល

ដូចខាងក្រោម៖

១-ករណីពលរដ្ឋស្លាប់ និងរបួស៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានពលរដ្ឋស្លាប់ ចំនួន៣១នាក់ និងរបួសចំនួន៩១នាក់។

២-ករណីពលរដ្ឋនៅជំរំភៀសសឹក៖ សរុបគិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១២ថ្ងៃត្រង់ មានជនភៀសសឹក សរុប ៦៣៦.១០៥នាក់ ក្នុងនោះស្ត្រី ៣៣១.៩០០នាក់ និងកុមារ២០១.៥១១នាក់។ តួលេខនេះ អាចមានការប្រែប្រួល ជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង