ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយជាសាច់ជ្រូកចំនួន៥តោនរបស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញបាន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយកចាត់ចែងជូនដល់វីរកងទ័ពជួរមុខ

97

ភ្នំពេញ៖អំណោយជាសាច់ជ្រូកចំនួន៥តោនរបស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញបាន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញយកចាត់ចែងជូនដល់វីរកងទ័ពជួរមុខតាមជាក់ស្ដែង។

  ពិធីប្រគល់និងទទួលអំណោយជាសាច់ជ្រូកខាងលើបានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអមដោយឯកឧត្ដមអភិបាលរងរាជធានីជាច្រើនរូមទៀតនិងតំណាងរបស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញបាននាំយកមកនាព្រឹកថ្ងៃទី២៩ធ្នូឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។

  ក្នុងឱកាសនៃការទទួលអំណោយនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញដែលបាន ផ្តល់អំណោយជាសាច់ជ្រូកចំនួន៥តោនជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។មកដល់ល្ងាចថ្ងៃ២៩ធ្នូដដែលនេះរដ្ឋបាលរាជធានីភ្នំពេញបានដឹកយកសាច់ជ្រូកទាំង៥តោននេះទៅបែងចែកបន្តដល់វីរកងទ័ពជួរមុខរួចរាល់ហើយ។

   នៅថ្ងៃទី២៩ធ្នូ២០២៥នេះដែរ និងសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជាជនភៀសសឹក ដោយ ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេងបានអញ្ជើញទទួលអំណោយនេះ។

ក្នុងនាម អភិបាលរាជធានី ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានានិងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតដែលបានចូលរួម ចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង