វីរកងទ័ពកម្ពុជាចំនួន ១៨នាក់ វិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពហើយនៅព្រឹកថ្ងៃទី ៣១ ខែធ្នូតាមច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន
ប៉ៃលិន៖វីរកងទ័ពកម្ពុជាចំនួន ១៨នាក់ បានវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពហើយនៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥នេះ ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ និងពោរពេញដោយអារម្មណ៍រំភើបពីថ្នាក់ដឹកនាំជាអភិបាលខេត្តប៉ៃលិន អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋនៅ
តាមច្រកទ្វាព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។
ការត្រឡប់មកវិញរបស់វីរកងទ័ពកម្ពុជាយើង គឺជាសញ្ញានៃក្តីសង្ឃឹម កម្លាំងចិត្ត និងការរួបរួមជាតិ ដោយបង្ហាញពីវីរភាព ការលះបង់ និងស្មារតីស្នេហាជាតិដ៏អង់អាចក្លាហាន។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាក្តីសោមនស្សរបស់គ្រួសារវីរកងទ័ពទេ ប៉ុន្តែជាក្តីរីករាយរួមរបស់ជាតិទាំងមូល ដែលសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដើម្បីការពារអធិបតេយ្យភាព និងសន្តិភាពរបស់មាតុភូមិកម្ពុជា៕
