ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន១៨នាក់ចាត់ទុកថាជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាងនិងទំនុកចិត្តឡើងវិញ

109

ភ្នំពេញអ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ស្វាគមន៍ចំពោះ ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ចាត់ទុកថា ជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។

តាមរយៈសេចក្តីប្រកាស ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥,  សហរដ្ឋអាមេរិក បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ក្នុងការរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ចំពោះសន្តិភាពយូរអង្វែង តាមរយៈការអនុវត្តបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ។

សេចក្តីប្រកាសរបស់អ្នកនាំពាក្យរង នៅក្រសួងទាំងបរទេសអាមេរិក បាទបញ្ជាក់ថា «យើងសូមស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ»

សហរដ្ឋអាមេរិក អះអាងថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង