ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ​ឆាបឆេះទីតាំងឃ្លាំងស្តុបប្រេងម៉ាសុីននិងកង់ឡានមួយកន្លែងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងភូមិក្រាំងទ្រា​ ឃុំពត់ស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល

87

កណ្ដាល៖អគ្គីភ័យ​ឆាបឆេះទីតាំងឃ្លាំងស្តុបប្រេងម៉ាសុីននិងកង់ឡានមួយកន្លែងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣​ ក្នុងភូមិក្រាំងទ្រា​ ឃុំពត់ស​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាលព្រំប្រទល់ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១២និង៤០នាទី​ រសៀលថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ដែលបណ្ដាល​អោយខូចខាតសម្ភារប្រេីប្រាស់​ក្នុងឃ្លាំងទាំងស្រុង​ ។ 

ក្រោយមានហេតុការណ៍នេះអាជ្ញាធរមូលដ្ឋានសហការជាមួយកម្លាំងបង្កានិងពន្លត់អគ្គីភ័យដែលមកពីស្នងការខេត្តកណ្តាល​ ,រថយន្ដ​ពន្លត់​អគ្គីភ័យ​មកស្នងការរាជធានីភ្នំពេញ​,រថយន្ដ​ពន្លត់​អគ្គីភ័យ​មកពីអង្គភាពសង្គ្រោះ៧១១​ បានចេញអន្តរាគមន៍ពន្លត់ប្រមាណជាងមួយម៉ោងទេីបអាចគ្រប់គ្រងអោយរលត់ទៅវិញបាន​ ចំពោះមូលហេតុនៃការឆាប់ឆេះនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវនិងសាកម្ចាស់ទីតាំង៕​  រូបថតហ្វេសប៊ុក

អត្ថបទដែលជាប់ទាក់ទង