ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្លាហួសទូរកុងតឺន័ររបស់យោធាថៃនៅតែជាឧបសគ្គសម្រាប់ជីវិតប្រជាពលរដ្ឋក្នុងភូមិជោគជ័យ

97

បន្ទាយមានជ័យ៖បើទោះបីបទឈប់បាញ់ ២៧ធ្នូ២០២៥ បានបញ្ឈប់ស្នូរគ្រាប់កាំភ្លើង គ្រាប់បែកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នៅតែមិនទាន់អាចចូលរស់នៅលំនៅដ្ឋានរបស់ខ្លួនបាននៅឡើយ។

បន្លាលួស ទូរកុងតឺន័រ ដែលយោធាថៃបានដាក់ក្រោយបទឈប់បាញ់ថ្ងៃ២៧ធ្នូ ជាឧបសគ្គយ៉ាងធំ និងគំរាមពីហានិភ័យដែលអាចកើតមានឡើងគ្រប់ពេល។ 

ក៏ប៉ុន្តែ ប្រជាពលរដ្ឋទាំងពីរភូមិនេះ ទទួលបានការសម្របសម្រួលកន្លែងស្នាក់នៅបណ្ដោះអាសន្នពីរាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ, អភិបាល នៃគណៈអភិបាលខេត្ត, អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដើម្បីធានានូវស្បៀងអាហារ ការរស់នៅសមរម្យមួយខណៈ មុនពេលពួកគាត់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន។

បើតាមលោកមេភូមិជោគជ័យ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិជោគជ័យមាន ៨០៧គ្រួសារ ស្មើនឹង ៣០២២នាក់។ ផ្ទះអ្នកភូមិជោគជ័យ ជិត៩៨% បានខូចខាតដោយគ្រាប់កាំភ្លើង គ្រាប់បែក ដែលទម្លាក់ដោះដ្រូន និងយន្តហោះ F-16 របស់ថៃ៕

អត្ថបទដែលជាប់ទាក់ទង