ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនដៃដល់ ៨នាក់ ដែលយកមួកវាយ និងធាក់ម៉ូតូជនរងគ្រោះម្នាក់ 

89

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនដៃដល់ជាបន្តបន្ទាប់ ចំនួន៨នាក់ ក្រោយធ្វើសកម្មភាពដេញធាក់ផ្ទួលម៉ូតូ និងយកមួកការពារ ដេញវាយលើជនរងគ្រោះម្នាក់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រ នៅចំនុចផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ សុវណ្ណ តារាចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ4B ផ្លូវលំ ភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ បកប្រែភាសា។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៤០នាទី កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឧសែនសុខ រាជធានីភ្នំពេញ ។ ហើយនៅថ្ងៃទី០៤ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ ។ ដោយឡែកនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២០និង៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត នៅចំណុចផ្លូវOCIC សង្កាត់ជ្រោយចង្វារ ខណ្ឧជ្រោយចង្វារ រាជធានីភ្នំពេញ ។ 

ជនសង្ស័យទាំង៨នាក់នេះ មាន៖

១-ជនសង្ស័យឈ្មោះ កែវ វិមានអមរិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរលក់ត្រី (គ្មានសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ឈឿន ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅបន្ទប់ជួលលេខ១៤ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

៣-ជនសង្ស័យឈ្មោះ ហ៊ន សុវណ្ណរក្សា ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅបន្ទប់ជួលលេខ១៣០ ផ្លូវ១៩៩០  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុរបរមិនពិតប្រាកដ (គ្មានសារធាតុញៀន)

៤-ជនសង្ស័យឈ្មោះ ថេត សុជា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)

៥-ជនសង្ស័យឈ្មោះ សាន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)

៦-ជនសង្ស័យឈ្មោះ ឡូ ឡុងហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះ១៣២J ផ្លូវលំ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរសិស្ស (គ្មានសារធាតុញៀន)

៧-ជនសង្ស័យឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

៩-ជនសង្ស័យឈ្មោះ សួ លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ១១ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុរបរនៅផ្ទះ (គ្មានសារធាតុញៀន)

សំភារៈដកហូត រួមមាន ៖ ម៉ូតូចំនួន ០៣គ្រឿង និងទូរសព្ទចំនួន០៤គ្រឿង ។ ចំណែកបក្ខពួកសេសសល់ កំលាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង