ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតីអំពាវនាវពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គីនិងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា

106

ភ្នំពេញ៖តាមរយៈសារពិសេសនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបង្កើន ស្មារតី សាមគ្គី និងរួបរួមជាតិឱ្យកាន់តែខ្លាំងក្លា។

សម្តេចមហាបវរធិបតី បានគូសរំលេចថា នៅពេលនេះជាពេលវេលាដែលកម្ពុជា ត្រូវ បង្កើន ស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិជាធ្លុងមួយឱ្យកាន់តែរឹងមាំជាង ពេលណា ទាំងអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានសម្តែងក្តីសង្ឃឹមថា ជាមួយការចូល រួមពី គ្រប់ មជ្ឈដ្ឋានទាំងអស់ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅ ប្រជាជាតិកម្ពុជា ប្រាកដជា នឹង ជម្នះការលំបាកទាំងនេះបានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើង វិញជា មួយ ភាពធុន និងវិបុលភាពកាន់តែខ្លាំងក្លា។  
 ទន្ទឹមនឹងការថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបង្កើនស្មារតីសាមគ្គី និងរួបរួមជាតិនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើសកម្មភាពសប្បុរសជួយដល់យុទ្ធជនលើសមរភូមិ ក៏ដូចជាជនភៀសសឹក។ សម្តេចមហាបវរធិបតី បានចាត់ទុកទង្វើទាំងនោះ ជាកាយវិការស្នេហាជាតិដ៏ខ្លាំងក្លា៕

អត្ថបទដែលជាប់ទាក់ទង