ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធុងសំរាមចំនួន១០០ធុង ត្រូវបានក្រុមហ៊ុន វឌ្ឍនៈបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់

158

ភ្នំពេញ៖ធុងសំរាមចំនួន១០០ធុងទៀត ត្រូវបានក្រុមហ៊ុន វឌ្ឍនៈបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ទៅតាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ។

  ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២មករាឆ្នាំ២០១៦នេះ ក្រោមវត្តមាន ឯកឧត្ដម  ឆាយ វីរៈ និងលោកជំទាវ តិមា វិច្ឆិកាល អភិបាលរងតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន វឌ្ឍនៈនៅសាលារាជធានីភ្នំពេញ។

   នៅព្រឹកថ្ងៃដដែលនេះដែរឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញមកពិនតិត្យមើលធុងសំរាមខាងលើនិងទីតាំងទទួលអំណោយផងដែរ។បើតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង ធុងសំរាមទាំង១០០ធុងជាអំណោយរបស់ក្រុមហ៊ុន វឌ្ឍនៈនេះនឹងយកទៅដាក់នៅតាមមាត់ទន្លេ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមាន សោភណ្ឌភាព អនាម័យ និងបរិស្ថានល្អ។

  ក្នុងឱកាសនោះ  ឯកឧត្ដម ឆាយ វីរៈ ក៏ដូចជាលោកជំទាវ តិមា វិច្ឆិកាល ក្នុងនាម  ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វឌ្ឍនៈដែលបាននាំយកធុងសំរាមមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

  គួរបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី០៩មករាឆ្នាំ២០១៦កន្លងមកនេះ ក្រុមហ៊ុន Khmer Beverages ក៏បានប្រគល់ធុងសំរាមចំនួន៣០០ធុងជូនរដ្ឋបាលរាជធានីភ្នំពេញម្តងរួចហើយដែរ ក្នុងគោលបំណងរួមគ្នា ដើម្បីធ្វើឱ្យរាជធានីភ្នំពេញរបស់យើងមានអនាម័យ និងបរិស្ថានល្អ៕

អត្ថបទដែលជាប់ទាក់ទង