មិនមានការផ្លាស់ប្ដូរទីតាំងផ្សារដើមគចាស់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនតូចនោះទេ!
ភ្នំពេញ៖នាថ្ងៃទី១២មករា២០២៦នេះលោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ មិនមានការផ្លាស់ប្ដូរទីតាំងផ្សារដើមគចាស់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនតូចនោះទេ។
អ្វីដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងដោះស្រាយ គឺចំពោះអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវ នៃមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅជុំវិញតំបន់ផ្សារដេីមគ តែប៉ុណ្ណោះ។
លោកស្រីស្នើឲ្យសារព័ត៌មានអនឡាញមួយចំនួន ដែលផ្សព្វផ្សាយខុស ជួយកែតម្រូវផង ដេីម្បីកុំឱ្យសាធារណជនមានការភ័ន្តច្រឡំ៕