ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិនធំៗប្រកាសយករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជាជាកន្លែងឈរជើងនៅអាស៊ានដើម្បីផលិតចែកចាយទៅកាន់ពិភពលោក

118

ភ្នំពេញ៖Guangzhou Industrial Investment Holdings Group Co., Ltd. ( GIIHG) គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរហូតដល់ ទៅ ៦០០ក្រុមហ៊ុន។ ក្រុមហ៊ុន វ៉ាន់លី ថៃអឺរ ជា បុត្រ សម្ព័ន្ធមួយរបស់ GIIHG មានអាជីវ កម្មផលិតសំបកកង់រថយន្តម៉ាកល្បីៗ ជា ច្រើន សម្រាប់ ចែក ចាយទៅកាន់ទីផ្សារ ពិភព លោក មានដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND…។  

ក្រុមហ៊ុនវ៉ាន់លី ថៃអឺរ បានសម្រេចចិត្តយកប្រទេសកម្ពុជា ជាទីតាំងក្រៅប្រទេសលើក ដំបូង របស់ក្រុមហ៊ុន បង្កើតរោង ចក្រ ពង្រីកច្រវាក់ផលិតកម្ម។ ការសម្រេចចិត្តចាប់យក កម្ពុជាជាប្រទេសពង្រីកច្រវាក់ផលិតកម្មនេះ គឺជាផ្លែផ្កាមួយនៃនយោបាយទាក់ម៉ូយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាផ្លែផ្កានៃបេសក កម្មគោះទ្វារអ្នកវិនិយោគរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កាលពីខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន ចាន់ថុល បានដឹកនាំប្រតិភូកម្ពុជា បំពេញទស្ស ន កិច្ចដោយផ្ទាល់នៅទីតាំងរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថៃអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្ដមស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា ពង្រីកការផលិត និងស្វែងរកឱកាសរីកចម្រើននៃច្រវាក់ផលិត កម្ម ។ បន្ទាប់ពីដំណើរទស្សនកិច្ចនោះ នៅឆ្នាំ២០២៤ ក្រុមហ៊ុន ក៏បានសម្រេចចិត្ត វិនិ យោគនៅកម្ពុជា ជាមួយទុនសរុបជិត៣០០លានដុល្លារអាមេរិក។ នៅដើមឆ្នាំ២០២៥ ក្រុមហ៊ុន ក៏ចាប់ផ្តើមសាងសង់រោងចក្រនៅកម្ពុជា  មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ច ពិសេស ស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។ 

ប្រើរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដំណើរការនៃការសាងសង់រោងចក្រត្រូវបានរួចរាល់ជាស្ថាពរ ហើយច្រវាក់ផលិតកម្មចាប់ផ្តើមដំណើរការ។ ជាមួយដំណើរការក្នុងដំណាក់ កាល ដំបូងនេះ ក្រុមហ៊ុនអាចផលិតបានសំបកកង់បានប្រមាណ ៦លានសំបកក្នុង មួយ ឆ្នាំ ហើយឈានទៅផលិតក្នុងរង្វង់ ១២លានសំបកក្នុងឆ្នាំនៅចុងឆ្នាំ២០២៦នេះ។ 

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនវ៉ាន់លី ថៃអឺរ ជារោងចក្រដែលប្រើ បច្ចេក វិទ្យា ខ្ពស់ ដែលសុទ្ធសឹងជាប្រព័ន្ធស្វ័យប្រវត្តកម្ម។ បើទោះបីប្រើប្រព័ន្ធស្វ័យប្រវត្តកម្ម ច្រើនយ៉ាងណាក្តី ក៏ក្រុមហ៊ុនបានផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ ខ្មែរជាមួយប្រាក់ឈ្នួលខ្ពស់ផងដែរ។ ក្នុងដំណាក់កាលដំបូងនៃច្រវាក់ផលិតកម្មនេះ ក្រុម ហ៊ុនបានផ្តល់ឱកាសការងាររហូតដល់ទៅជាង ៦០០កន្លែង។

ជាមួយនឹងការដាក់ឱ្យដំណើររោងចក្រក្រៅប្រទេសលើកដំបូងរបស់ខ្លួន លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industrial Investment Holding Group បានប្រកាសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការ យកប្រទេសកម្ពុជា ជាកន្លែងឈរជើងពង្រីកច្រវាក់ផលិតកម្មនៅតំបន់អាស៊ាន ដើម្បី ផលិតសំបកកង់រថយន្ត ការផ្គត់ផ្គង់ និងផ្តល់សេវាផ្សេងៗទៀតទៅកាន់ពិភពលោក។

លោក JING GUANGJUN បានគូសបញ្ជាក់បែបនេះថា «រោងចក្រនៅកម្ពុជា គឺជា តំណ ភ្ជាប់ដ៏សំខាន់មួយក្នុងការកសាងបណ្តាញដ៏រឹងមាំ និងការអនុវត្តន៍ថ្មីមួយ សម្រាប់ ការ បង្កើនសមត្ថភាពប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុន។ នាពេលអនាគតយើង នឹង យករោងចក្រនេះជាចំណុចស្នូល ដើម្បីពន្លឿនយុទ្ធសាស្ត្រឈរជើងនៅអាស៊ានពង្រីក ឥទ្ធិពល ទៅកាន់ទីផ្សារពិភពលោក និងកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ការស្រាវជ្រាវ និងអភិ វឌ្ឍន៍ ផលិតកម្ម ការលក់ សេវាកម្ម ការបម្រើទីផ្សារឱ្យកាន់តែល្អប្រសើរនៅក្នុងប្រទេស និង តំបន់ជាង១៦០ នៅទូទាំងពិភពលោក»

ក្នុងពិធីសម្ពោធជាផ្លូវការនូវរោងចក្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក JING GUANGJUN បានប្រកាសបន្តគាំទ្រពេញទំហឹងលើដំណើរការរបស់ក្រុម ហ៊ុនវ៉ាន់លី ថៃអឺរ ពន្លឿនការអភិវឌ្ឍន៍ របស់ រោងចក្រឱ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយ នៃ ឧស្សា ហ កម្មគ្រឿងបន្លាស់រថយន្តដែលមានទុនពាន់លានដុល្លារ។ ជំរុញនូវច្រវាក់ផលិត កម្ម ទំនើប បច្ចេកវិទ្យាប៉ៃតង ដោយ នាំ ចូល នូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ ក្រុម ហ៊ុន ខិតខំកសាងស្តង់ដារ គំរូ ឧស្សា ហកម្ម ក្នុងតំបន់ និងធ្វើឱ្យល្អប្រសើរនូវឧស្សា ហកម្ម ក្នុង ស្រុក។ ទន្ទឹមគ្នានេះ ក្រុម ហ៊ុននឹង អនុវត្តយ៉ាងស៊ីជម្រៅនូវគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) គោរពវប្បធម៌ក្នុងស្រុក និងកែលំអប្រព័ន្ធបណ្តុះ បណ្តាល ជំនាញ ដើម្បីធានាថា ការ អភិ វឌ្ឍ ផ្តល់ផ្តល់ប្រយោជន៍ដល់បុគ្គល និងសហ គមន៍។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រូបលោកបានជជែកជាមួយ លោក JING GUANGJUN រួចហើយ ឱ្យក្រុមហ៊ុន GIIHG នាំយកក្រុមហ៊ុនជាបុត្រសម្ព័ន្ធ របស់ខ្លួនមកវិនិយោគនៅកម្ពុជាយ៉ាងហោចណាស់ក៏៥០ក្រុមហ៊ុនដែរ។ឯកឧត្ដម ស៊ុន ចាន់ថុល ការវិនិយោគត្រឹម៥០ក្រុមហ៊ុន មិនមែនជារឿងលំបាកនោះឡើយសម្រាប់ ក្រុមហ៊ុន GIIHG ព្រោះក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ធរហូតដល់ទៅ៦០០ក្រុមហ៊ុន ហើយ មានក្រុមហ៊ុនជាដៃគូខ្ទង់ពាន់ក្រុមហ៊ុនថែមទៀត។

«វិស័យសំខាន់របស់យើង ដែលយើងចង់បាន គឺខាងយានយន្ត ខាងអេឡិចត្រូនិក ខាងកែច្នៃម្ហូបអាហារ។ល។ នេះជាវិស័យមួយដែលអាចនាំយើងទៅដល់ចក្ខុវិស័យឆ្នាំ២០៥០។ វិស័យនេះ មានតម្លៃបន្ថែមខ្ពស់ប្រាក់ឈ្នួលខ្ពស់»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ឯកឧត្ដម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការផលិតនៅកម្ពុជា មានទីផ្សារធំទូលាយ ពោលទីផ្សារមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ ទីផ្សារនោះមានដូចជា មហា អនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា និងភាគខាង ត្បូង ប្រទេស ចិន មានខេត្តយូណាន ដែលមានប្រជាពលរដ្ឋ២៥០លាននាក់។ ក្រៅពីនោះ មាន ទីផ្សារអាស៊ានទាំងមូល ៦៧០លាននាក់ ទីផ្សារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសអាស៊ានទាំង១០ បូកជាមួយចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងញូវហ្សេឡែន ដែលមានទីផ្សារ ២.៣ពាន់លាននាក់។ បន្ថែមពីលើនោះកម្ពុជា ក៏មានទីផ្សារនៅអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារផ្តល់ប្រព័ន្ធអនុ គ្រោះពន្ធសម្រាប់ទំនិញចេញពីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង