ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិព័ណរូបថតជាច្រើនផ្ទាំងបង្ហញពីសមិទ្ធផល​នានា​ និង​ការ​ងារ​អភិវឌ្ឍ​ទីក្រុងភ្នំពេញលេីគ្រប់​វិស័យ​ក្នុង​សម័យ​តេជោ​-ធិបតី​ 

89

ភ្នំពេញ៖រូបថតសកម្មភាពចម្រុះជាច្រើនផ្ទាំងស្ដីពីសមិទ្ធផល​នានា​ និង​ការ​ងារ​អភិវឌ្ឍ​ទីក្រុងភ្នំពេញលេីគ្រប់​វិស័យ​ក្នុង​សម័យ​តេជោ​-ធិបតី​ ត្រូវបានដាក់តាំងពិព័រណ៍​នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥​ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២៦​ របស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ពីឆ្លងកាត់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន​ រាជធានីភ្នំពេញបានបំលែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជា​បណ្ដុំ​នៃ​ការរស់នៅ​ប្រកប​ដោយ​ប្រណិតភាព ​​តំបន់​ទេសចរណ៍​ដ៏​រស់រវើក មានការអភិវឌ្ឍសេដ្ឋកិ​ច្ច និងសង្គមបានយ៉ាងឆាប់រហ័​សគួរឱ្យកត់សម្គាល់។

ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល​កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលនីតិកាលទី៧​ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំ​ផុតរបស់ សម្តេចមហាបវរធិបតី បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើន។មុនពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូនឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញពីរូបភាពជាច្រើនផ្ទាំងខាងលើបានបង្ហាញពីសមិទ្ធផល​នានា​ និង​ការ​ងារ​អភិវឌ្ឍ​ទីក្រុងភ្នំពេញលេីគ្រប់​វិស័យ​ក្នុង​សម័យ​តេជោ​-ធិបតី​ និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន​ របស់រាជធានីភ្នំពេញបានបំលែងខ្លួនពីទីក្រុងគ្មានមនុស្សនៅ ទៅជាទីក្រុងដែលជា​បណ្ដុំ​នៃ​ការរស់នៅ​ប្រកប​ដោយ​ប្រណិតភាព ​​តំបន់​ទេសចរណ៍​ដ៏​រស់រវើក មានការអភិវឌ្ឍសេដ្ឋកិ​ច្ច និងសង្គមបានយ៉ាងឆាប់រហ័​សគួរឱ្យកត់សម្គាល់។ខណៈនោះឯកឧត្តម ស៊ុន ចាន់ថុល បានកោតសរសើរចំពោះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងគណៈអភិបាលព្រមទាំងថ្នាក់ដឹកនាំរាជធានីបានខិតខំប្រឹងប្រែងបំពេញការ​ងារ​អភិវឌ្ឍ​ទីក្រុងភ្នំពេញលេីគ្រប់​វិស័យ​ទទួលបានផ្លែផ្កាដូចសព្វថៃនេះ៕

អត្ថបទដែលជាប់ទាក់ទង