ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ
ភ្នំពេញ៖ថ្ងៃ១៧មករានេះ គឺជាថ្ងៃចុងក្រោយហេីយ សម្រាប់បងប្អូនអាជីវករដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ។ សូមបងប្អូនអញ្ជើញទៅលក់ដូរនៅផ្សារដើមគថ្មីវិញ ចាប់ពីស្អែកនេះតទៅ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពរញនារសៀលថ្ងៃសៅរ៌ទី១៧មករា២០២៦។
លោកស្រី ដោ សម្ផស្សបានបញ្ជាក់ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ស្អែកនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ជាពិសេសគឺរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរឡើងវិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅតំបន់ជុំវិញនោះ។
ដូចនេះសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ និងយោគយល់អធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។
គួរបញ្ជាក់ដែរថា៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ក្នុងកិច្ចប្រជុំថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេី ដងផ្លូវ លេីចិញ្ចើម ផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថី ព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញ ផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង៕
