ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានីភ្នំពេញបានបេីកឱ្យ​ចរាចរណ៍​នៅ​ផ្លូវ​ព្រះ​មុនីរ៉េតនាពេលថ្ងៃ​ដេីម្បីបើកសម្រួលលំហូរចរាចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋ​ធ្វេីដំណេីរ

91

ភ្នំពេញ៖ក្រោយ​ពី​រៀបចំ​អ្នកលក់​ដូរ​គ្មាន​សណ្ដាប់​ធ្នាប់​បាន​ល្អ​ប្រសើរ​រដ្ឋបាល​រាជធានីភ្នំពេញបានបេីកឱ្យ​ចរាចរណ៍​នៅ​ផ្លូវ​ព្រះ​មុនីរ៉េត នាពេលថ្ងៃ​ ដេីម្បីបើកសម្រួលលំហូរចរាចរណ៍សម្រាប់បងប្អូនប្រជាពលរដ្ឋ​ធ្វេីដំណេីរ។  

ទន្ទឹមនឹងនេះក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ​ កំពុងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ​ តាមបណ្ដោយមហាវិថីម៉ៅសេទុង​ មហាវិថីព្រះមុន្នីរ៉េត​​ ផ្លូវ២៣០​ និងតំបន់ជុំវិញពាក់ព័ន្ធ​ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។ 

ដូចនេះសូមបងប្អូនចូលរួមសហការ​ និងធ្វេីការអធ្យាស្រ័យ ដោយក្តីអនុគ្រោះបំផុត។

ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរ ត្ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំយ៉ាងល្អប្រសើរនៅពេលនេះ។

លោក អោម សាអ៊ុត ជាប្រជាពលរដ្ឋបានលើកឡើងខណៈកំពុងដើរហាត់ប្រាណ នៅតាមចិញ្ចើមផ្លូវសាធារណៈបានបង្ហាញអារម្មណ៍ថា ៖ អាជ្ញាធររាជធានីភ្នំពេញ រំដោះផ្លូវជុំវិញផ្សារដើមគរនេះបាន ខ្ញុំមានការធូរចិត្តណាស់ ព្រោះលែងមានការកកស្ទះចរាចរណ៍ ហើយមានចិញ្ចើមផ្លូវសំរាប់ដើរ និងហាត់កីឡា មានអនាម័យ ជាពិសេសគឺបង្ហាញពីភាពស៊ីវីល័យរបស់រាជធានីភ្នំពេញ ទៅកាន់អ្នកទេសចរណ៍ និងពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង