ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាសន្តិភាពប្រកាសស្វាគមន៍កម្ពុជាក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»

82

ភ្នំពេញ៖នៅលើបណ្តាញសង្គម X ក្រុមប្រឹក្សាសន្តិភាព បានប្រកាសស្វាគមន៍កម្ពុជា ក្លាយជាសមាជិកស្ថាបនិក «ក្រុមប្រឹក្សាសន្តិភាព»ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

សារស្វាគមន៍នេះ ក៏ត្រូវបានយកមកចែកចាយបន្តដោយទំព័រហ្វេសប៊ុករបស់ស្ថា ន ទូត អាមេរិក ប្រចាំនៅកម្ពុជា។

ក្នុងជំនួបជាមួយមេទ័ពជើងអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សាមូអែល ប៉ាប៉ារ៉ូ កាល ពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី កម្ពុជា បានសម្រេចចូលជាសមាជិក ស្ថាបនិកក្រុមប្រឹក្សាសន្តិភាព។ ការសម្រេចចិត្តនេះ ធ្វើ ឡើង តបតាម ការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានា ធិប តី អាមេរិក។

សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់ កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោល ការណ៍ ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្ម នៅតាម បណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។ 

សម្តេចមហាបវរធិបតី បានបញ្ជាក់ដែរថា ការចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សា សន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង