ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជាអាជីវកបណ្តោយផ្លូវលេខ១៨២ រីករាយខណៈអាជ្ញាធរខណ្ឌ៧មករារៀបចំចិញ្ចើមផ្លូវសាធារណះ ឱ្យមានសោភណ្ឌភាព

81

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាអាជីវករ តាមបណ្តោយផ្លូវ១៨២ មូលដ្ឋានខណ្ឌ៧មករា បានសម្តែងការរីករាយ ខណៈអាជ្ញាធរខណ្ឌ បានរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពសាធារណៈ ក្នុងការរំដោះចិញ្ចើមផ្លូវថ្មើរជើង ។
ការលើកឡើងបែបនេះ ក្នុងឪកាសដែលប្រជាពលរដ្ឋជាអាជីវករ តាមបណ្តោយផ្លូវ១៨២ ក្នុងមូលដ្ឋានខណ្ឌ៧មករាចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយអាជ្ញាធរខណ្ឌ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ៧មករា។
ក្នុងឱកាសនោះលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានពន្យល់ បកស្រាយជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ថាក្នុងអំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះគឺអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់បំផុតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយការជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះដោយរៀបនឹងកាយធ្វើឲ្យឡើងវិញភ្លាមៗមិនប្រើពេលប៉ះពាល់ដលបងប្អូនយូឡើយ។ បន្ថែមទៀតនោះលោកអភិបាលបានបញ្ជាក់ថាការូឡាថ្មីនិង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រាច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល។
ការរៀបចំនេះ នឹងធ្វើឡើងគិតចាប់ពីស្តុបផ្សារដេប៉ូ កែងផ្លូវលេខ២១៥ រហូតដល់ស្តុបប្រាសាទពេជ្រ ពោលនៅលើមហាវិថីទេពផន ទាំងស្រុងតែម្តង ដោយអាជ្ញាធរ នឹងទុក២ភាគ៣ នៃចិញ្ចើមផ្លូវ សម្រាប់ការថ្មើរជើង និងទុក១ភាគ៣ នៃចិញ្ចើមផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋបន្តអាជីវកម្មលក់ដូរប្រកបរបរទទួលទានធម្មតា ប៉ុន្តែមិនមានការអនុញ្ញាត្តិឱ្យមានការបន្តយកចិញ្ចើម ឬចំណីផ្លូវធ្វើជាចំណត ឬចតយានយន្តក្នុងរយះពេលយូរនោះឡើយ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរ នៅតាមថ្នាក់មូលដ្ឋានទាំងអស់ ក្នុងរាជធានីភ្នំពេញ កំពុងបន្តការយកចិត្តទុកដាក់ ក្នុងការរំដោះចិញ្ចើមផ្លូវសាធារណះ ដើម្បីបង្កលក្ខណះងាយស្រួលសម្រាប់ពលរដ្ឋថ្មើរជើង កាត់បន្ថយបានពីរបៀបរៀបរយមិនល្អលើដងផ្លូវ និងដើម្បីសោភ័ណ្ឌភាពល្អប្រសើរក្នុងទីក្រុងទាំងមូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង