ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ស្ពឺឡើងទៅតំបន់ខ្នងភ្នំផ្សារមើលគម្រោងសង់ផ្លូវឡើងផ្សារសហគមន៍ដំណាក់ដំរីនិងតំបន់លម្ហែបៃតងខ្នងភ្នំផ្សារដែលកំពុងដំណើរការសាងសង់

73

កំពង់ស្ពឺ៖តបតាមប្រសាសន៍ដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអង្គភាពពាក់ព័ន្ធជាពិសេសក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ជាអ្នកចុះមើលដោយផ្ទាល់ការកសាង និងការសាងសង់ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៃតំបន់ទេសចរ ចាប់ពីផ្លូវឡើងរហូតដល់កំពូលភ្នំ។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើដំណើរឡើងភ្នំត្រួតពិនិត្យ ដំណើរការសាងសង់ទាំងនេះ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថាខ្នងផ្សា ជាតំបន់ទេសចរណ៍ បែប ផ្សងព្រេងដែល កាលដើមឡើយមានភ្ញៀវទេសចរ ជាច្រើនត្រូវ ធ្វើដំណើរ ថ្មើរជើង ។ ហើយភ្នំខ្នងផ្សាសម្បូរ ទៅដោយព្រៃឈើ ក្រាស់ ជ្រលងភ្នំខ្ពស់ៗ និង វាល ស្រល់ ខៀវស្រងាត់ដែលតំបន់នេះ ទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តច្រើន នារដូវវស្សាពោរពេញ ដោយ ធម្មជាតិ មាន ជួរ ភ្នំ ច្រើន មាន ព្រៃឈើ ពិសេស អាច គយគន់ថ្ងៃលិច ដ៏ ស្រស់ស្អាតនៅ ទីនោះ ផងដែរ ។
  ឯកឧត្ដមបណ្ឌិត បានបន្ថែមថា ការធ្វើដំណើរ ទៅកាន់ភ្នំខ្នងផ្សាកាលពីមុខមានសភាពលំបាកសម្រាប់ការឡើងម៉ូតូ រថយន្ត ឬថ្មើតជើង តែភាពងាយស្រួលសម្រាប់អ្នកទេសចរបែបផ្សងព្រេង។ ទេសភាព ដ៏ ស្រស់ស្អាត បានធ្វើ ឲ្យ ភ្ញៀវទេសចរ ជាច្រើន ងាក មក កម្សាន្ត នៅ តំបន់ នេះ ដែលជា សក្ដានុពល ទេសចរណ៍ធម្មជាតិ ។ នាទី តាំង ភ្នំខ្នង ផ្សា ពេលព្រឹក ភ្ញៀវទេសចរ អាច ទស្ស នា ព្រះអាទិត្យ រះ អមដោយ អាកាសធាតុ ត្រជាក់ និង ពល ល្ងាច អាច ទស្សនា ថ្ងៃ លិច ពីលើ ខ្នងភ្នំ ។

ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ ដោយមើលពីលំបាកសម្រាប់ ការដើរលេងកម្សាន្តក្រសួងពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្ត បានកំពុងអភិវឌ្ឍន៍ឲ្យមានសភាពងាយទាំងកម្សាន្តបែបផ្សងព្រេង និងកម្សាន្តបែបលក្ខណៈគ្រួសារ ដែលអាចធ្វើដំណើរទាំងម៉ូតូ និងរថយន្តដោយមិនលំបាកឡើយ៕

អត្ថបទដែលជាប់ទាក់ទង