ព្រះមហាក្សត្រចេញព្រះរាជក្រិត្យដាក់មន្ត្រីរាជការ ២៣០ រូប របស់ក្រសួង ស្ថាប័នចំនួន ២៧ ឱ្យចូលនិវត្តន៍តាមអាយុកំណត់
ភ្នំពេញ៖ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុា។ព្រះមហាក្សត្របានចេញព្រះរាជក្រិត្យសម្រេចដាក់មន្ត្រីរាជការ ២៣០ រូប របស់ក្រសួង ស្ថាប័នចំនួន ២៧ ឱ្យចូលនិវត្តន៍តាមអាយុកំណត់ ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិឧត្តមមន្ត្រីការបរទេស នៃក្របខណ្ឌមន្ត្រីការទូតជាន់ខ្ពស់ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើមខ្សែពិសេស នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ និងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ពិសេស នៃក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម។
