ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី៖ការកែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» តាមរយៈការពិនិត្យលើមុខងារស្នូល មុខងាររងនៃមុខងារស្នូល មុខងារគាំទ្រ 

90

ភ្នំពេញ៖ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលើកឡើងថា៖អភិក្រមការងាររបស់ក្រសួងមុខងារសាធារណៈគឺ «ពិភាក្សា ពិគ្រោះយោបល់គ្នាឱ្យបានច្រើន» ឱ្យមានការឯកភាពទស្សនៈពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

នៅថ្ងៃ២កុម្ភៈនេះ លេខាធិការដ្ឋាន នៃគណៈកម្មការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) បន្តពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ចំនួន២ ក្រសួងបន្ថែមទៀត គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនាក្រោមវត្តមានឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ 

ដើម្បីសម្រេចបានសេចក្តីព្រាងអនុក្រឹត្យដែលមានខ្លឹមសារគ្រប់ជ្រុងជ្រោយ និងអាចពិភាក្សាបាននាថ្ងៃនេះ ក្រុមការងារបច្ចេកទេសបានអនុវត្តការងារជាជំហានជាច្រើនយ៉ាងហោច

ណាស់៧ជំហាន។ ជំហាននីមួយៗ ជាការពិភាក្សាទ្វេគាភីផង អន្តរក្រសួងផង ទាំងកម្រិតបច្ចេកទេស និងបច្ចេកទេស កម្រិតបច្ចេកទេស និងនយោបាយ ព្រមទាំងកម្រិតនយោបាយ និងនយោបាយផងដែរ។ ការពិភាក្សាទាំងនោះ ជាការធានាដល់ការអនុវត្តគោលការណ៍ និងអភិក្រមរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះឱ្យរៀបរយ» តាមរយៈការពិនិត្យលើមុខងារស្នូល មុខងាររងនៃមុខងារស្នូល មុខងារគាំទ្រ និងមុខងារដែលមានការជាន់ត្រួតគ្នាជាមួយក្រសួង ស្ថាប័នដទៃជាដើម ដោយធានាថា រចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន មិនមានការរីកប៉ោង ហើយមុខងារមិនមានការត្រួតជាន់គ្នា។ 

ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបន្តថា៖ជារួម រាល់ដំណើរការនៃការរៀបចំការងារទាំងអស់ត្រូវគោរពអភិក្រម «ពិភាក្សា ពិគ្រោះយោបល់គ្នាឱ្យបានច្រើន» ជាប្រព័ន្ធដែលមានការឯកភាពទស្សនៈ ដើម្បីដើរឆ្ពោះទៅមុខជាមួយគ្នាដោយរឹងមាំ ស្វាហាប់ ក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ៕

អត្ថបទដែលជាប់ទាក់ទង