ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវា«កូស្តា សារេណា» ចូលចតកំពង់ផែស្វយ័តព្រះសីហនុមានភ្ញៀវជិត 3,000 នាកទស្សនាក្រុងព្រះសីហនុពេញមួយថ្ងៃ

60

ព្រះសីហនុ៖នៅវេលាម៉ោង ៧:០០ នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នាវាទេសចរណ៍អន្តរជាតិ «កូស្តា សារេណា» សញ្ជាតិអ៊ីតាលី ដែលមកពីប្រទេសវៀតណាម បានចូលចតនៅ កំពង់ផែស្វយ័តអន្តរជាតិខេត្តព្រះសីហនុ ដែលមានបណ្តោយ ២៩០.២០ ម៉ែត្រ ទទឹង ៣៥.៥០ ម៉ែត្រ និងជំរៅទឹក ៨ម៉ែត្រ។

    តាមរបាយការណ៍បានបញ្ជាក់ថា នាវានេះផ្ទុក ភ្ញៀវចំនួន ២,៨៩០ នាក់ ដែលក្នុងនោះមានស្រី ១,៦៤០នាក់ មកពី ៥៩ សញ្ជាតិ និងនាវិកចំនួន ១,០៣០នាក់ ដែលក្នុងនោះមានស្រី ១៩៤ នាក់ មកពី ៣៥ សញ្ជាតិ។ភ្ញៀវបានចូលរួមក្នុងកម្មវិធី ទស្សនាកម្សាន្តផ្សេងៗ ទីតាំងទំនើបនៅក្រុងព្រះសីហនុ រួមមាន៖ វត្តលើ, វត្តក្រោម ,ផ្សារលើ,

ភូមិបិតត្រាំង, រូបសំណាកតោពីរឆ្នេរអូរឈើទាល, ឆ្នេរាជបុត្រ(រាម) និងសណ្ឋាគារសុខា។ បន្ទាប់ពីទស្សនាកម្សាន្ត និងចូលរួមកម្មវិធីនានា នាវា «កូស្តា សារេណា» បានចាកចេញវិលត្រឡប់ទៅប្រទេសថៃ វេលាម៉ោង ១៦:០០ នាទី ថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង