កម្ពុជាបន្ដបណ្ដេញជនបរទេស៤៧៩នាក់ចេញពីប្រទេសក្រោយបង្ក្រាបបានប្រព្រឹត្តបទល្មើស
ភ្នំពេញ៖នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ របស់ លោក អភិ សន្តិ បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើ ការ បណ្តេញ ជន បរទេស សរុបចំនួន៤៧៩នាក់ ពាក់ ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ ការងារ ខុស ច្បាប់ក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា ជនបរទេសដែលត្រូវបានបណ្ដេញចេញមាន៨សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន កូរ៉េ បង់ក្លាដេស និងម៉ាឡេស៊ីក្នុងនោះមានជនជាតិចិន (២៤១នាក់) ជនជាតិហ្វីលីពីន (១៩០នាក់)៕
