បញ្ចុះបឋមសិលាសាងសង់សាលា «មិត្តភាពកម្ពុជា-វៀតណាម»ក្រោមអធិបតីសម្តេចតេជោហ៊ុនសែននិងលោកតូឡឹម
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព កម្ពុជា-វៀត ណាម»។
ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលជានិមិត្តរូបនៃការពូនជ្រុំទំនាក់ទំនង ដ៏ខ្លាំងក្លារវាងកម្ពុជា និងវៀតណាម មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រី ជាន់ ខ្ពស់កម្ពុជា និងវៀតណាម ក្នុងនោះរួមមាន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីសាលារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ និង សិស្សា នុសិស្សយ៉ាងច្រើនកុះករ។
សាលាមិត្តភាព កម្ពុជា-វៀត ណាម ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មាន ទីតាំងនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោល គឺ នៅក្នុងបរិវេណ «សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងនេះធ្លាប់ត្រូវបានយក ប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាម ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់ សព្វថ្ងៃនេះ។ ដោយ ហេតុថា ទីតាំងនេះធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្ម័គ្រចិត្ត វៀត ណាម និងដើម្បីរក្សា និងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំងពីរឱ្យកាន់តែជិត ស្និទ្ធគង់វង្សរឹងមាំយូរអង្វែង ស្ថិតក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ ភាពជាអ្នកដឹកនាំ» នោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរ ឈ្មោះ សាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម តាមរយៈប្រកាសលេខ៩៥.អយក.ប្រក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំ របស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា។
លោកអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា បច្ចុប្បន្នសាលាមិត្តភាព កម្ពុជា-វៀត ណាម មានអគារសិក្សាចំនួន ១១អគារ ស្មើនឹង ៥៤បន្ទប់, មានបុគ្គលិកអប់រំ ១៣៥នាក់ និងសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យសរុបប្រមាណ ៦,០០០នាក់ ។
លោកអភិបាលរាជធានីភ្នំពេញ បានគូសរំលេចថា តាមរយៈជំនួយដ៏ថ្លៃថ្លារបស់ គណ បក្ស , រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលនេះ មិត្តភាព កម្ពុជា-វៀត ណាម នឹងត្រូវ បាន កែលម្អ និងសាង់សង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីបង្កើនគុណ ភាពស្តង់ដារអគារសិក្សាឱ្យកាន់តែទំនើប និងមានលទ្ធភាពកាន់ខ្ពស់ ក្នុងការទទួល សិស្សា នុសិស្សឱ្យមកសិក្សាបន្ថែមកាន់តែច្រើនដោយក្នុងនោះរួមមាន អគាររដ្ឋបាល ពហុ មុខងារកម្ពស់២ជាន់ ចំនួន ២អគារ, អគារសិក្សាសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យា ល័យកម្ពស់ ៣ជាន់ ចំនួន ១១ខ្នង ស្មើនឹង ១៤៧បន្ទប់ និងអាហារ ដ្ឋាន ២កន្លែង ព្រម ទាំង ហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនផ្សេងទៀត ដែលគ្រោងនឹងចំណាយពេលសាង សង់ ចំនួន ១២ខែ៕
