ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំកំពូលព្រះរាជាណាចក្រកម្ពុជា និង សារធាណរដ្ឋសង្គមនិយមវៀតណាម 

89

ភ្នំពេញ៖សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និង សារធាណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឺម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៦

១. តបតាមការអញ្ជើញរបស់ ព្រះកុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

២. ក្នុងកំឡុងពេលទស្សនកិច្ច ឯកឧត្តម អគ្គលេខាធិការ បានអញ្ជើញចូលគាល់ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងមានជំនួប កំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងព្រះរាជ បរមនាមជាប្រមុខរដ្ឋ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអញ្ជើញបំពាក់កម្រងផ្កា និងគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម។

៣. សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមិទ្ធិផលសំខាន់ៗនានា ដែលវៀតណាម សម្រេចបានក្នុងដំណើរការកសាងជាតិ កំណែទម្រង់ និងការអភិវឌ្ឍ ក៏ដូចជាការសម្រេចបានដ៏គួរឱ្យកត់ សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកំណើនសេដ្ឋកិច្ចជាង ៨% ក្នុងឆ្នាំ២០២៥។ សម្តេចតេជោ បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការ យ៉ាងកក់ក្តៅចំពោះជោគជ័យនៃមហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម លើកទី១៤ និងការជាប់ឆ្នោតសាជាថ្មីរបស់ ឯកឧត្តម ជាអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងអាណត្តិទី២។ សម្តេចតេជោ បានជូនពរ រដ្ឋាភិបាល និងប្រជាជននៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ឱ្យសម្រេចបាននូវគោលដៅនៃការ ក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសឧស្សាហកម្មដែល មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

អត្ថបទដែលជាប់ទាក់ទង