ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាម-ឡាវសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងគ្នាសម្រាប់ការអភិវឌ្ឍនិងការរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់

64

ភ្នំពេញប្រមុខរដ្ឋាភិបាលកម្ពុជា វៀតណាម និងឡាវ បានបង្ហាញការយល់ឃើញស្រ ប គ្នាថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងគ្នា គឺមានសារៈសំខាន់សម្រាប់ការ អភិ វឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ដែលត្រូវយកចិត្តទុកដាក់។

នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ- វៀតណាម) ដោយមានការចូលរួមពីលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី ឡាវ នៅវិមាន សាមគ្គី ភាព ក្នុងឱកាសដែល នាយករដ្ឋមន្ត្រី វៀតណាម និង នាយករដ្ឋមន្ត្រី ឡាវ បានចូលរួមកិច្ចប្រជុំរវាង ថ្នាក់ដឹកនាំ គណបក្ស ប្រជាជន កម្ពុជា , ថ្នាក់ ដឹកនាំ គណបក្ស កុម្មុយនីស្តវៀតណាម និង ថ្នាក់ ដឹកនាំ គណបក្ស ប្រជាជន បដិវត្តន៍ ឡាវ នៅរាជធានីភ្នំពេញ ពីថ្ងៃ ទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ 

កិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យ ទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចមហាបវរធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជ កម្ម រវាងប្រទេសទាំងបីនាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បី បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំ ពាណិជ្ជកម្ម ៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំ ពា ណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ 

ទន្ទឹមនេះ សម្តេចមហាបវរធិបតី បានជំរុញប្រទេសទាំងបី បន្តការផ្លាស់ប្តូររវាង ប្រជា ជន និងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹក ជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី។ល។ សម្តេចមហាបវរធិបតី ក៏បានជំរុញ ក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។ 

ប្រមុខរដ្ឋាភិបាល ទាំងបី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហ ប្រតិ បត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាព ក្នុង តំបន់។ ប្រមុខ រដ្ឋាភិបាល ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញ ទៅមកក្នុងក្រប ខណ្ឌ តំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។ កិច្ចប្រជុំ ក៏បន្តជំរុញ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ 

ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាម បានបង្ហាញការត្រៀមខ្លួនក្នុង ការបន្ត ជំរុញវិនិយោគថែមទៀតនៅកម្ពុជា។ ប្រមុខ រដ្ឋាភិបាល ទាំងបី ក៏បានបន្តជំរុញការ តភ្ជាប់ រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និង ការ អប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសនី មួយ ៗ និងលើកកម្ពស់ទេសចរណ៍ «ប្រទេសបី-គោលដៅមួយ»៕

អត្ថបទដែលជាប់ទាក់ទង