ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្តីប្រកាសព័ត៌មានស្តីការប្រមូលត្រឡប់ពីទីផ្សារនូវផលិតផលទឹកដោះគោម្សៅចំនួន២ម៉ាកដែលបង្កហានិភ័យដល់សុខភាពទារកកុមារនិងអ្នកប្រើទូទៅ

72

ភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ ចំនួន ២ប្រភេទដែលបង្កហានិភ័យដល់សុខភាពទារក កុមារ និងអ្នកប្រើទូទៅ។

ក្រសួងសុខាភិបាល បានឲ្យដឹងថាយោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាពចំណីអាហារនៃប្រទេសសិង្ហបុរី បានបញ្ជាក់ថា ផលិតផលទឹកដោះគោម្សៅ ៥ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី១ អាចមានវត្តមានជាតិពុល Cereulide toxin និងផលិតផលទឹកដោះគោម្សៅ ២ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី២ មានវត្តមានជាតិពុល Cereulide toxin បង្កហានិភ័យដល់សុខភាពទារក កុមារ និងអ្នកប្រើទូទៅផងដែរ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅបានជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាព ចំណីអាហារនៃប្រទេសសិង្ហបុរី បានបញ្ជាក់ថាផលិតផលទឹកដោះគោម្សៅ ៥ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី១ អាច មានវត្តមានជាតិពុល Cereulide toxin និងផលិតផលទឹកដោះគោម្សៅ ២ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី២ មាន វត្តមានជាតិពុល Cereulide toxin បង្កហានិភ័យដល់សុខភាពទារក កុមារ និងអ្នកប្រើទូទៅផងដែរ។

សូមបញ្ជាក់ថាផលិតផលទាំង៧ឡូតិ៍ខាងលើ ពុំមាននាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនណាមួយទេ។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានជម្រាបជូនដល់សាធារណជន មាតាបិតា អាណាព្យាបាល អាជីវករ អាជ្ញាធរ ឬអ្នកពាក់ព័ន្ធថា ក្នុងករណីបងប្អូនបានជួបប្រទះ ឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផលខាងលើ ឬឃើញទារកកុមារតូចៗដែលមានជំងឺដោយសារការប្រើប្រាស់ផលិតផលខាងលើ ។

សូមបងប្អូនទំនាក់ទំនងប្រគល់ផលិតផលទាំងនោះ ឬទំនាក់ទំនងព័ត៌មាន បន្ថែមមក នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល តាមរយៈទូរស័ព្ទលេខ ០៨៥ ៥៣៨ ០៦៦ ឬ ០១២ ២០៤ ០៦៩ ឬ ០១១ ២៣៤ ៥៩០ ឬ ០១១ ៩៧០ ៣២៥។

អត្ថបទដែលជាប់ទាក់ទង