ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារស្រុកឆែបប្រកាសចាត់តាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយនិងបានណែនាំសមាជិកបក្សត្រូវបន្តរួមសាមគ្គីជាធ្លុងមួយដើម្បីជោគជ័យរបស់គណបក្សនាពេលខាងមុខ

69

ព្រះវិហារ៖លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប បានធ្វើពិធីប្រកាសចាត់តាំងជាផ្លូវការលោក ម៉ៅ វណ្ណារិទ្ធិជាប្រធានក្រុមការងា

រគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប ព្រមទាំងមន្ត្រី និងសមាជិក សមាជិកា គណបក្ស ជាច្រើនរូបទៀត។

នាឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្ដម ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងឯកឧត្ដម គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្រឡៅមួយ ក៏ដូចជានៅទូទាំងស្រុកឆែបផងដែរ។

លោក សំ លាងទ្រី បានថ្លែងអបអរសាទរចំពោះលោក ម៉ៅ វណ្ណារិទ្ធិ ដែលត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជានកម្ពុជា ផ្តល់សេចក្តីទុកចិត្ត ប្រកាសចាត់តាំង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ក៏ដូចជាអនុប្រធាន សមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។

លោក សំ លាងទ្រី ក៏បានណែនាំដល់ក្រុមការងារថ្មី ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព ស្របតាមទិសដៅ និងគោលការណ៍របស់គណបក្ស ពិសេសលើការផ្តល់សេវាសាធារណៈ ក៏ដូចជាការរក្សាឱ្យបាននូវភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយត្រូវលុបបំបាត់អំពើទាំងឡាយ ដែលនាំឱ្យបង្ករអសន្តិសុខក្នុងមូលដ្ឋាន ដូចជាល្បែងសុីសងខុសច្បាប់ គ្រឿងញៀន និងក្មេងទំនើង។

បន្ថែមពីនេះលោក សំ លាងទ្រី ប្រានប្រកាសជួសជុលផ្លូវក្រាលក្រួសក្រហម នានាតាមភូមិ និងឃុំ ដែលជាផ្លូវសំខាន់ៗជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ 
លោកក៏ណែនាំដល់អាជ្ញាធរឃុំ ចំពោះគម្រោងមូលនិធិ ឃុំ សង្កាត់ លើការងារការជួសជុលផ្លូវ ត្រូវលើកជាគម្រោងផ្លូវបេតុងវិញ ឈប់លើកគម្រោងផ្លូវក្រាលក្រួសក្រហមតទៅទៀត ផ្លូវក្រាលគ្រួសក្រហមទុកឱ្យក្រុមការងារធ្វើជូនដោយមិនគិតថ្លៃ ហើយចំពោះគម្រោងផ្លូវបេតុង ត្រូវធ្វើនៅតាមទីតាំងសំខាន់ៗដូចជា សាលារៀន មណ្ឌលសុខភាព ជាមុនៗនឹងបន្តធ្វើនៅតាមទីតាំងផ្សេងទៀត។

នៅក្នុងពិធីនេះផងដែរ ផ្អែកតាមសំណូមពររបស់ប្រជាពលរដ្ឋ លោក សំ លាងទ្រី បានប្រកាសផ្តល់អណ្តូងទឹកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចំនួន៣ទីតាំង។លោកក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ លោកនិងក្រុមការងារ ក៏បានចូលរួមពិសានំបញ្ចុកសាមគ្គី ជាមួយសមាជិក សមាជិកា ដោយក្តីរីករាយ៕

អត្ថបទដែលជាប់ទាក់ទង